ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈ APF តាមប្រព័ន្ធនិម្មិត
នារាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស៣ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈ APF (Assemblee Parlementaire de la Francophonie) បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំក្រុមទទួលបន្ទុកការសើរើលក្ខន្តិកៈ APF ក្រោមអធិបតីភាពឯកឧត្តម Christophe-André FRASSA
ប្រធានគណៈកម្មការនយោបាយ APF និងជាប្រធានក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈ APF តាមប្រព័ន្ធវីដេអូ នៅខេត្តកេបិច ប្រទេសកាណាដា។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណង គឺរកដំណោះស្រាយរួមគ្នាមួយដើម្បីយកសេចក្តីសម្រេចនៃការសើរើលក្ខន្តិកៈ APF ឆ្លង់មហាសន្និបាទ APF ដែលប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន